ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំទ្វេភាគីរវាងគណៈប្រតិភូកម្ពុជាជាមួយនឹងផ្នែកកម្មវិធី Programme of Action for Cancer Therapy (PACT) របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

ចែករំលែក៖

ប្រទេសអូទ្រីស ៖ ក្នុងអំឡុងពេលនៃការចូលរួមក្នុងសម័យប្រជុំលើកទី៦៧ នៃសន្និសីទអន្តរជាតិរបស់ទីភ្នាក់ងារ IAEA នៅប្រទេសអូទ្រីស នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកអ៉ឹង អៀង រដ្ឋលេខាធិការ បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Lisa Stevens នាយកផ្នែកកម្មវិធី Programme of Action for Cancer Therapy (PACT) របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីបន្តកិច្ចសហការគាំទ្រសកម្មភាព និងគម្រោងរបស់រាជរដ្ឋាភិបាល ក្រោមកម្មវិធី Rays of Hope របស់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ក្នុងទិសដៅបង្កើនលទ្ធភាព និងការកសាងសមត្ថភាពព្យាបាលមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យហ្លួងម៉ែ នេះបន្ថែមទៀត៕

ដោយ៖ ស សម


ចែករំលែក៖