ខេត្តក្រចេះ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ គឺមានសកម្មភាពក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ប្រចាំខេត្តក្រចេះចូលរួមសវនាការជាមេធាវីការពារ និងតំណាងឲ្យជនរងគ្រោះ (ដើមបណ្ដឹងរដ្ឋប្បវេណី) ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥១៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តក្រចេះ ។
សូមបញ្ជាក់ថា ៖ ជាលទ្ធផល តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពីបទ រំលោភសេពសន្ថវៈ (ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ) ដោយសម្រេច :
១/ ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ល.ផ.ណ ភេទប្រុស អាយុ ១៨ ឆ្នាំ ដាក់ពន្ធនាគារ ចំនួន ១២ ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ (ស្ថានទំងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ) ។
២/ បង្គាប់ឱ្យសងសំណងជម្ងឺចិត្តឲ្យដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន ២០ ០០០ ០០០ (ម្ភៃលានរៀល) ៕
ដោយ ៖ សហការី