ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានទទួលជួប លោកស្រី IBI Tompkins នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ JICA

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានទទួលជួប លោកស្រី IBI Tompkins នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ JICA និងគណៈប្រតិភូ ពិភាក្សាលើគម្រោងធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់នៅកម្ពុជា។

សូមគូសបញ្ជាក់ថា គម្រោងនេះ ត្រូវបានបង្កើតឡើងដោយពិនិត្យឃើញអំពីស្ថានភាព និងតម្រូវការជាក់ស្តែង សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់មន្ទីរពេទ្យបង្អែកខេត្ត ឱ្យក្លាយជាមន្ទីរពេទ្យ ដែលមានសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់ប្រហាក់ប្រហែលនឹងមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ថែទាំ កាត់បន្ថយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ថសៀមរាប និងកំពង់ចាម និងតំបន់ជុំវិញ ទទួលបានសេវាឯកទេសពិសសេសៗដូចនៅមន្ទីរពេទ្យថ្នាក់ជាតិ។

 ជាចុងបញ្ចប់ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសជប៉ុន ជាពិសេស អង្គការ JICA ដែលតែងតែរួមសហការជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល 

ដោយ ៖ សហការី


ចែករំលែក៖