ខេត្តកោះកុង៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជីខលើ នៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៣ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ២៥២.អយ.២៣.ចុះថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៣ ចេញដោយលោកព្រះរាជអាជ្ញារស់ សារាំ នៃអយ្យការអមសាលាដំបូងខេត្តកោះកុងបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ធឿន ផួង ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ការឃាត់ខ្លួនស្រ្តីរូបនេះពីបទមិនអនុវត្តដីកាសម្រេចរបស់តុលាការប្រព្រឹត្តនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុងកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕
ដោយ៖ អរុណរះ