ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ទាំងមនុស្ស​ ងាប់ទាំងគោ​ ខណៈបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកគោមួយហ្វូងកំពុងដេីរឆ្លងផ្លូវ៥០ម៉ែត្រ

ចែករំលែក៖

​    ភ្នំពេញ ៖​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿននិងមិនប្រយ័ត្នក៏ជ្រុលទៅបុកសត្វគោមួយហ្វូងកំពុងតែដើរឆ្លងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ  រីឯគោមួយក្បាលក៏ងាប់នៅនឹងកន្លែងផងដែរ​ ដែលហេតុកការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ១០ នាទីយប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រស្ថិតនៅភូមិព្រែកប្រណាក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ។

​    សពបុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ 

​    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ក្នុង ទិសដៅពីលិចទៅកើត​ ខណៈមកដល់ចំណុចកើតហេតុក៏បានបង្អង់ល្បឿនឱ្យសត្វគោដើរឆ្លងផ្លូវ​ ពេលនោះដែរក៏មានបុរសជាជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿង​ ម៉ាក  KING​ ពណ៌ខ្មៅពាក់ផ្លាកលេខ​ ភ្នំពេញ​ 1KG- 6201 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នក៏ជ្រុលទៅបុកហ្វូងគោកំពុងតែដើរឆ្លងផ្លូវបណ្ដាលឱ្យគោមួយក្បាលងាប់​នៅនឹងកន្លែង​ ចំណែកបុរសជាអ្នកជិះម៉ូតូដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត។

​    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុ​ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​ចុះមកធ្វើការវាស់វែងយកម៉ូតូនិងសត្វគោមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីឱ្យម្ចាស់គោចូលខ្លួនមកដោះស្រាយជាមួយនឹងសាច់ញាតិជនរងគ្រោះនាពេលក្រោយ​។ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចដឹកមកតម្កល់នៅវត្តសំបួរមាសដើម្បីស្វែងរកសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖