ព័ត៌មានទាន់ហេតុការណ៍៖

មោទនភាពជូនជាតិ កីឡាករ ឈុន ប៊ុនថន បំបែកកំណត់ត្រាជាតិលើវិញ្ញាសាររត់ចម្ងាយ ១៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ  កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានបំបែកកំណត់ត្រាជាតិថ្មីសម្រាប់វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ជាប្រវត្តិសាស្រ្តរយៈពេល ៥៨ឆ្នាំ។

សូមបញ្ជាក់ថា កីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ដោយកីឡាកររូបនេះបានបំបែកកំណត់ត្រាជាតិថ្មី បន្ទាប់ពីរូបគេប្រើថិរៈវេលា ៣នាទី និង ៥៩.៩៧ វិនាទី បំបែកកំណត់ត្រាចាស់របស់កីឡាករ Nhea Khay ថេរៈវេលា ៤ នាទី និង០១ វិនាទី ក្នុងព្រឹត្តិការណ៍ SEAP Games លើកទី៣ ឆ្នាំ១៩៦៥។ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩នេៈ ឈុន ប៊ុនថន ទទួលបានចំណាត់ថ្នាក់លេខ ៩ លើ១០នាក់ ( ប៉ាឡេស្ទីន )។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ អបអរសាទរ កីឡាករអត្តពលកម្មកម្ពុជា ឈុន ប៊ុនថនដែលបានបំបែកកំណត់ត្រាជាតិ ដោយប្រើថិរវេលា ៣នាទី និង ៥៩,៩៧វិនាទី (កំណត់ត្រាចាស់ ៤នាទី និង ០១វិនាទី) លើវិញ្ញាសា រត់ចម្ងាយ១.៥០០ម៉ែត្រ ក្នុងការប្រកួត កីឡាអាស៊ី (Asian Games) លើកទី១៩ ទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ៕ 

ដោយ ៖ សហការី


ចែករំលែក៖