ព័ត៌មានទាន់ហេតុការណ៍៖

ជឿទេ ! ថាផ្កាសំណាងទាំង ១០ ដាំក្នុងផ្ទះ នឹងបង្កើនភាព រុងរឿង លើកកិត្យានុភាពការងារ និងស្នេហា ដ៏ត្រជាក់ត្រជុំ ស្រស់ស្រាយជីវិត ?

ចែករំលែក៖

ភ្នំពេញ ៖ ជាទូទៅតាមទីសាធារណៈ សួនច្បារ សណ្ឋាគារ ភូមិគ្រឹះ លំនៅដ្ឋាន ទីតាំងរមណីយដ្ឋាន ភោជនីយដ្ឋាន រីស៊ត ។ល។ ច្រើននិយមដាំផ្កា ជាការទាក់ទាញ មួយយ៉ាងសំខាន់ សម្រាប់លម្អ សោភ័ណភាព ។ 

ដោយឡែក ការដាំផ្កាគឺដើម្បីតុបតែងផ្ទះ ក្រៅ ពីភាពស្រស់ស្អាត យោងទៅ តាមជំនឿ ផ្កាទាំងនេះ ក៏លាក់ដោយអត្ថន័យល្អ ជួយបង្កើន ភាពរុងរឿងក្នុងផ្ទះថែមទៀតផង។ តើពិតមែនទេបងប្អូន ! ការពិតអាចធ្វើឱ្យជីវិត ជ្រះថ្លា។ បើយោងតាមផេកខ្លះបង្ហោះថា , ខាងក្រោមនេះ ជាផ្កានាំសំណាងដ៏ពេញនិយមចំនួន ១០ ដែលអាចដាំក្នុងផ្ទះបាន តើបងប្អូន យើងចាប់អារម្មណ៍ទេ ៖

-១ ផ្កាកែវ

ជាផ្កាពណ៌សក្រអូប ដែលគេនិយមដាំនៅតាមគេហដ្ឋាន ជាច្រើន។ ក្រៅពីភាពស្រស់ស្អាត ក៏មានជំនឿមួយដែរថា ពេលដាំក្នុងផ្ទះ អាចជួយឲ្យមនុស្សក្នុងផ្ទះមានសេចក្តីសុខ និងរីករាយ។ ពិតជាមិនជិនណាយ ប្រើពេលវេលាមកអង្គុយ ស្រូប ក្លិន ខ្យល់ អាកាស ។ 

-២ ផ្កាស្បៃរឿង

ជាផ្កាពណ៌លឿងមាសនេះ ជាផ្កាមួយប្រភេទទៀតដែល ងាយស្រួលដាំ។ តាមជំនឿ ដាំផ្កាស្បៃរឿងក្នុងផ្ទះ នឹងពង្រឹង ភាពរុងរឿង ហើយវាក៏ជាផ្កាដែលប្រជាជនអាស៊ី និយមប្រើ ក្នុងពិធីបូជាផ្សេងៗផងដែរ។ អ្នកខ្លះយកត្រួយធ្វើជាបន្លែផងដែរ ។ 

-៣ ផ្កាអ័រគីដេ

ជាផ្កាចម្រុះពណ៌ លាក់ដោយភាពស្រស់ស្អាត អ័រគីដេ ត្រូវបាន គេជឿថា ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ស្ថេរភាព ភាពថ្លៃថ្នូរ និងភាពឆើតឆាយ។ ផ្កាប្រភេទនេះ មានដាំលើពិភពលោក ។ 

-៤ ផ្កាអង្គាបុស្ប

តាមជំនឿជឿថា ប្រសិនបើដាំផ្កាប្រភេទនេះនៅ ក្នុងផ្ទះ នឹងជួយ មនុស្សក្នុងផ្ទះឲ្យរកបានតែរបស់ល្អ និងបរិសុទ្ធ វាក៏ជួយលើក តម្កើងសិរីមង្គល កិត្យានុភាព និងជួយគ្រួសារឲ្យមាន សុភមង្គលផងដែរ ។

-៥ ផ្កាទំហូ

ផ្កាពណ៌ស្វាយស្រស់ ស្អាតគួរឲ្យចង់គយគន់ ហើយក៏មាន ជំនឿថា ផ្កាទំហូ នឹងជួយលើកកម្ពស់ស្នេហា ចំណងនិង ស្ថិរភាព។ ការស្រឡាញ់ ប្រកប ភាព បរិសុទ្ធ ស្មោះត្រង់ ជឿជាក់ រក្សាស្នេហ៍ មិនអោយស្រពាប់ស្រពោន ។ 

-៦ ផ្កាដកខឹមក្រហម ឬផ្កាម្ជុល

ផ្កានេះ តាមជំនឿ ប្រសិនបើដាំផ្កាម្ជុលនៅក្នុងផ្ទះ នឹងផ្តល់ឲ្យអ្នក នូវភាពវៃឆ្លាតដ៏មុតស្រួច ស្រដៀងនឹងរូបរាងនៃផ្កាម្ជុល ដែល ស្ដើងតូចនេះដែរ។

-៧ ផ្កាម្លិះ

ផ្កាមួយប្រភេទនេះ មានអត្ថន័យល្អ ទាំងពណ៌សស្អាត មាន ក្លិនក្រអូប តាមជំនឿបើដាំក្នុងផ្ទះ នឹងធ្វើឲ្យមនុស្សនៅក្នុងផ្ទះ ទទួលបានតែការជូនពរ ហើយត្រូវបានមហាជនទូទៅ ស្រលាញ់ និងចូលចិត្ត។ អាចយកប្រើប្រាស់ ប្រោសព្រំ បាចផ្កា តាមកម្មវិធី មង្គល អ្វីផ្សេងៗ។

-៨ ផ្កាឈូក

ផ្កាឈូក ជាផ្កាបរិសុទ្ធ ហើយក៏ជានិមិត្តសញ្ញានៃការមានកូន ផងដែរ។ បើដាំក្នុងផ្ទះ នឹងជួយគ្រួសារឲ្យមានគំនិត ច្បាស់លាស់ មានទំនាក់ទំនងខ្លាំង ស្រឡាញ់គ្នាបានយូរ បើ មានបញ្ហា ក៏ឆាប់ផ្សះផ្សាគ្នាទៅ វិញបានលឿន។

-៩ ផ្កាកុលាប

តំណាងឲ្យសេចក្តីស្រឡាញ់ ជឿថា បើដាំនៅក្នុងផ្ទះ នឹងជួយ បង្កើនភាពស្រស់ស្អាត និងបង្កើនភាពកក់ក្តៅ ដល់គ្រួសារ។

-១០ ផ្កា Adenium

ប្រសិនបើដាំ adenium នៅ ក្នុងផ្ទះ នឹងលើកកម្ពស់មនុស្ស នៅក្នុងផ្ទះ ឲ្យមានប្រជាប្រិយភាព និងមានគេចូលចិត្តច្រើន ១ ។ 

សូមបញ្ជាក់ជូនថា : ចំពោះផ្កាទាំង ១០ ដែលបានរៀបរាប់ខាងលើនេះ គ្រាន់តែជាការ ដកស្រង់ពី ការលើកឡើងរបស់ អ្នកដែលមានទស្សនៈវិស័យ ក៏ដូចជាគេហទំព័រមួយចំនួន បានផ្សព្វផ្សាយ ។ យ៉ាងហោចណាស់ ! ក៏ផ្ដល់ជាជំនឿ ព្រមទាំងធ្វើអោយសោភ័ណភាព ភូមិគ្រឹះ លំនៅឋានរបស់អស់លោកអ្នក មានភាពស្រស់ស្រាយ ស្អាត បរិយាកាសរីករាយ ផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖