ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន​ពីរនាក់​ ត្រូវ​សមត្ថកិច្ច​ក្រុងព្រះសីហនុ​ស្រាវជ្រាវ​ឃាត់ខ្លួនបាន​ បន្ទាប់ពីពួកគេបង្ហោះវីដេអូចែកចាយគ្រឿងញៀន​តាមបណ្ដាញសង្គម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅល្ងាចថ្ងៃទី០១​ ខែតុលា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ថា៖​ បន្ទាប់ពី​មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋមកថា​ មានករណីជនជាតិចិន បង្ហោះវីដេអូចែកចាយគ្រឿងញៀន​តាមបណ្ដាញសង្គម ភ្លាមនោះ​លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៥​ កញ្ញា​ថ្មីៗនេះ​ បានចាត់ឱ្យកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានចុះទៅបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ជនជាតិចិន​ ដែលប្រព្រឹត្ដនៅក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

ប្រភពដដែលបន្តថា​ ជនសង្ស័យមានឈ្មោះ ៖ ១-ឈ្មោះ CHEN JIANG HAI ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុមទី១​ ភូមិ១​ សង្កាត់លេខ៣​ ក្រុងព្រះសីហនុ​ ខេត្ដព្រះសីហនុ ។ និង២-ឈ្មោះ SHEN CHUAN ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ ។ 

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​បានចាប់យកវត្ថុតាង​ពីជនសង្ស័យរួមមាន ដូចខាងក្រោម​៖

-ទូរស័ព្ទដៃចំនួន​ ០៦គ្រឿង ។

-លិខិតឆ្លងដែនចំនួន​ ០១ក្បាល​ ។

-ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ ។

-ថ្នាំកញ្ចប់រូបទំពាំងបាយជូ អក្សរ POP DRINGK សង្ស័យជាសារធាតុញៀនចំនួន ៥៤ កញ្ចប់ ។

-ថ្នាំកញ្ចប់ពណ៌សក្រហម រូបសេះ សង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់ ។

-ថ្នាំកញ្ចប់ត្នោត អក្សរ HERMES សង្ស័យជាសារធាតុញៀនចំនួន ០៨ កញ្ចប់ ។

-ថ្នាំកញ្ចប់ខៀវ សង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ ។

-ថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃ រូបទំពាំងបាយជូ សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។

-ថ្នាំកញ្ចប់ពណ៌ខ្មៅ សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។

-ថ្នាំកញ្ចប់ពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់ ។

-ថ្នាំកញ្ចប់រូបក្រូច សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។

-ថ្នាំកញ្ចប់រូបកែវកាហ្វេ សង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ ។

-ម្សៅពណ៌ត្នោត សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់ ។

-ថ្នាំគ្រាប់ពណ៌ក្រហម សញ្ញា (WY) សង្ស័យជាសារធាតុញៀនចំនួន ១៧០២ គ្រាប់ ។

-ថ្នាំគ្រាប់ពណ៌លឿង សង្ស័យជាសារធាតុញៀនចំនួន ៦៧៣ គ្រាប់សារធាតុរាវ សង្ស័យជាសារធាតុញៀនចំនួន ០៨ ដប (ធំ ០៦ ដប និងតូច ០២ ដប) ។

-ឧបករណ៍សម្រាប់មូលបារីចំនួន ០១ គ្រឿង ។

-ឧបករណ៍គ្រីបកំប៉ុងសម្រាប់វេចខ្ចប់គ្រឿងញៀនចំនួន ០១ គ្រឿង ។

-សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លីចំនួន ០១ដើម ។

បច្ចុប្បន្នជនសង្ស័យខាងលើ​ រួមនឹងវត្ថុតាង​នៅព្រឹក​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២៣នេះ ត្រូវបានកម្លាំងជំនាញត្រៀមបញ្ជូនខ្លួនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បង្ហាញ​មុខ​ជាសាធារណៈ​រួចមក៕

ដោយ​៖ សហការី​


ចែករំលែក៖