ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមធ្វើជាវាគ្មិននៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី Advancing the implementation of the Women, Peace, & Security (WPS)

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ  នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិន នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី Connecting the Dots: Advancing the implementation of the Women, Peace, & Security (WPS) Agenda by enhancing parliamentary capacity and action in Asia តាមរយៈប្រព័ន្ធវិដេអូសន្និសីទ ដែលសហការរៀបចំដោយ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) និងវេទិកាសភា ស្តីពីអាវុធធុនតូច និងអាវុធធុនស្រាល (PFSALW)។

 នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបង្ហាញពីស្ថានភាពទូទៅនៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបទល្មើស និងអំពើហិង្សា ដែលបង្ករឡើងដោយការប្រើប្រាស់អាវុធធុនតូច ព្រមទាំងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ SOMTC-កម្ពុជា ក្នុងនាមជាប្រទេសដឹកនាំវិស័យរត់ពន្ធអាវុធ ដោយបានផ្តួចផ្តើម និងជំរុញអនុម័តនូវសេចក្តីប្រកាសអាស៊ាន ស្តីពីការប្រឆាំងការរត់ពន្ធអាវុធ កាលពីខែសីហា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី កន្លងមក៕

ដោយ ៖ សហការី


ចែករំលែក៖