ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងឧត្តមនាវីទោ ម៉ី ឌីណា ជាមេបញ្ជាការមូលដ្ឋានសមុទ្រ ជំនួយឧត្តមនាវីឯក អ៊ុក សីហា ។ នេះបើយោងតាម អនុក្រឹត្យ ស្តីពី ការតែងតាំងមុខតំណែង នាយទាហាន របស់រាជរដ្ឋាភិបាល ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
រាជរដ្ឋាភិបាល សម្រេច :
មាត្រា១ : តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូន ឧត្តមនាវីទោ ម៉ី ឌីណា អត្តលេខ ០១៥១០៦ ជា មេបញ្ជាការ មូលដ្ឋានសមុទ្រ បញ្ហាការដ្ឋានកងទ័ពជើងទឹក ។
មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាម៉ ខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា