ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជាក់ពីចំនួនទ្រព្យសម្បត្តិដែលជនដៃដល់ចូលអារ.កប្លន់ស្ត្រីអាជីវករម្នាក់នៅដល់ក្នុងផ្ទះក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យហេីយ។
សូមបញ្ជាក់ថាករណីឃាតកម្មខាងលេីបាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ឈឹម ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលកូន២នាក់ ទៅរៀន ប្តីទៅលក់ដូរនៅ ផ្លូវចោមចៅ ហើយជនរងគ្រោះនៅផ្ទះម្នាក់ឯង លុះកូនប្រុសស្រីទាំង២នាក់ វិលមកដល់ផ្ទះ ប្រទះឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាម ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យកោសល្យវិច័យ នៅកន្លែងកេីតហេតុនិងបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលបាត់បង់គឺមានតែទូរស័ព្ទម៉ាកoppoមួយគ្រឿងតែប៉ុណ្ណោះ។ ចំពោះជនដៃដល់សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់ ៕
ដោយ៖សុខាសែនឃ័យ