ភ្នំពេញ៖ ដោយមានបញ្ជាដឹកនាំពី លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក កម្លាំងនៃអធិការដ្នាននគរបាលខណ្ឌទួលគោក ក្នុងរយៈពេលពីរថ្ងៃនេះ គឺថៃ្ងទី០៤, ០៥ ខែតុលា ឆាំ្ន២០២៣នេះ បានបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ជាបន្តបន្ទាប់។
ករណីទី១៖ នៅថៃ្ងទី៤ ខែតុលា ឆាំ្ន២០២៣ វេលាម៉ោង កម្លាំង ប៉ុស្តិ៍នគរបាលបាលរដ្នបាលទឹកល្អក់ទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទលើ្មសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណីទី២៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលេខ១១០ ក្រុមទី០៤ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សហការី