ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ រកឃើញយានយន្តល្មើសចំនួន ៣០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៩ ខែតុលាម្សិលមិញនេះ​ រកឃើញយានយន្តល្មើសចំនួន ៣០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

របាយការណ៍​ដដែល​ បានគូសបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣០៨គ្រឿង រថយន្តធំ ០៤ គ្រឿង រថយន្តតូច ២៨គ្រឿង និងម៉ូតូ ២៧៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០៨គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ២៨គ្រឿង និងម៉ូតូចំនួន ២៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

បន្ថែមពីនេះ​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ សហការី​


ចែករំលែក៖