ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយ​ បេីកបុកចំហៀងក្រោយរថយន្តព្រូស​ វិលក្បាលមកក្រោយវិញរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ​ ៖​ រថយន្តម៉ាក​ហុីយ៉ាន់ដាយ​ធុនធំមួយគ្រឿង​ បានបេីកបុកចំហៀងខាងក្រោយរថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងដែលបេីកកាត់ពីមុខបណ្ដាលឱ្យរថយន្តវិលក្បាលបកមកក្រោយវិញរងការខូចខាត​យ៉ាងដំណំ​ កាលពីវេលាម៉ោង១១​ និង៣០នាទីព្រឹកថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវទ្រង់មាន់(ផ្លូវ៣០ម៉ែត្រ)​ ស្ថិតក្នុងសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តម៉ាក​ តូយ៉ូតា​ ព្រូស​ ពណ៌ទឹកមាស​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2AY-3985 បេីកបរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​ ។ ជាមួយគ្នានោះក៏មានរថយន្តម៉ាក​ ហុីយ៉ាន់ដាយ​ មួយគ្រឿងទៀត​ ពណ៌ស​ ពាក់ផ្លាក​លេខ​ កំពង់ចាម​ 3A-6354 បានបេីកទទឹមគ្នា​ ប៉ុន្តែពេលនោះរថយន្តម៉ាកតូយ៉ូតាព្រូស​ បានវ៉ាមកឆ្វេងដៃវិញតែមិនផុតក៏ត្រូវរថយន្តហុីយ៉ាន់ដាយបុកចំហៀងពីក្រោយ​វិលក្បាលរថយន្តព្រូសត្រឡប់ក្រោយវិញរងការខូចខាតយ៉ាងដំណំ​ ។ 

    គួរបញ្ជាក់ថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ប៉ុន្តែជជែកដោះស្រាយគ្នាមិនត្រូវ​ ទេីបអាជ្ញាធរមូលដ្ឋានចុះមកដល់សហការជាមួយមន្ត្រីជំនាញធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖