ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ឋកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រិម ៖
១- គ្រាន់តែមិនឲ្យក្រុមយុវជនបរិស្ថានចេញក្រៅ = រឿងអីថាជាការខ្មាស់អៀន?
២- នៅក្នុងសង្គមប្រជាធិបតេយ្យសេរីការដែលគណបក្សនយោបាយមិនចង់ឃើញដៃគូខ្លួនខ្លាំងគឺជារឿងធម្មតា? តែកុំឲ្យប្រើឧបាយកលទុច្ចរិត?
៣- របស់ដែលហៅថាអង្គការមាតាធម្មជាតិត្រូវបានរំលាយចោលរួចហើយ = ដូច្នេះអង្គការប្រតិកិរិយានេះគ្មានសុពលភាពការងារទេ ?
៤- ពាក្យសំដីរបស់ជនបរទេសអាឡិចមិនអាចយកជាការបានឡើយ = ជនបរទេសមិនអាចស្នេហាជាតិខ្មែរជាងខ្មែរទេ?
៥- មិនមែនរាជរដ្ឋាភិបាលធ្វើតាមការចង់បានរបស់អង្គការសង្គមស៊ីវិលខ្លះទើបល្អនោះទេ =រាជរដ្ឋាភិបាលធ្វើការបម្រើតែអង្គការមួយចំនួនតូចទេគឺបម្រើផលប្រយោជន៍ជាតិទាំងមូល?
៦- វិបត្តិនៅមីយ៉ាន់ម៉ាបានកើតមានជាយូរឆ្នាំមកហើយហើយមានលក្ខណៈស្មុគ្រស្មាញទាមទារការព្យាយាមនិងអត់ធ្មត់ = ដូច្នេះគោលបំណងនិងសំណូមពររបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជប៉ុនក្នុងការអញ្ជើញទៅមីយ៉ាន់ម៉ាគ្មានអ្វីក្រៅពីស្វែងរកដំណោះស្រាយ បញ្ហាមីយ៉ាន់ម៉ានោះទេ?
៧- អ្នកភ្លើមិនយល់ថាហេតុអីឲ្យបរទេសមកគ្រប់គ្រងធ្វើអាជីវកម្មលើទឹកដីខ្មែរ = មិនមែនលើទឹកដីទាំងមូលទេតែដោយសារខ្មែរត្រូវការឲ្យគេមកវិនិយោគលើដីសម្បទានសេដ្ឋកិច្ច បោះទុន និងបច្ចេកទេសធ្វើការរកស៊ី។
៨- នៅកម្ពុជានៅពេលតុលាការកាត់សេចក្តីហើយមិនពេញចិត្តភាគីណាមួយ = ភាគីដែលមិនពេញចិត្តតែងពោលថាតុលាការអយុត្តិធម៌?
៩- ជាធម្មតានៅពេលគេបោះទុនរកស៊ី គេតែងតែគិតពីផលចំណេញហើយ = មិនដែលមានវិនិយោគិនណាបោះទុនដើម្បីខាតទេ?
១០- ដើម្បីផលចំណេញគេនឹងរៀបចំបែបបទដំណើរការការធ្វើអាជីវកម្ម = មិនអាចរក្សាទុកដូចបែបបទដើមពីមុនទេ៕
ដោយ ៖ សហការី