ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែ​ប្រយុទ្ធ Broja របស់ Chelsea ​រង​របួស​ខកខានការ​ប្រកួតប៉ះ Arsenal

ចែករំលែក៖

អ្នកចាត់ការទូទៅលោក Mauricio Pochettino បាននិយាយកាលពីថ្ងៃសុក្រ ទី២០ តុលាថា Chelsea នឹងគ្មានខ្សែប្រយុទ្ធ Armando Brojaសម្រាប់ការប្រកួតក្នុងផ្ទះនៅ Premier League របស់ពួកគេជាមួយនឹងក្រុម Arsenal នៅរាត្រីថ្ងៃសៅរ៍នេះ បន្ទាប់ពីកីឡាករអាល់បានីរូបនេះបានរងរបួសក្នុងកាតព្វកិច្ចអន្តរជាតិ។

Chelsea បានរងរបួសជាច្រើនក្នុងរដូវកាលនេះ ហើយ Broja បានត្រឡប់ទៅកីឡដ្ឋាន Stamford Bridge មុនពេលដែលប្រទេសរបស់គាត់យកឈ្នះលើក្រុម Bulgaria ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Tirana កាលពីថ្ងៃអង្គារ។

លោក Pochettino បានប្រាប់អ្នកយកព័ត៌មានថា “Broja ចេញហើយ គាត់មានការឈឺបន្តិចនៅលើជង្គង់ ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ មិនមែនជាបញ្ហាកាលពីអតីតកាលនោះទេ។ យើង​មាន​កីឡាករ២-៣​នាក់​ដែល​យើង​ត្រូវ​វាយ​តម្លៃ​ដើម្បី​មើល​ថា​តើ​ពួក​គេ​នឹង​មាន​ឬ​អត់​នៅ​ថ្ងៃនេះ។ ខ្សែ​ការពារBenoit Badiashile អាច​នឹង​មាន​នៅ​លើ​កៅអី​បម្រុង​ផង​ដែរ”។

Fullback Reece James បានអវត្តមានតាំងពីរបួសសរសៃពួរនៅថ្ងៃបើករដូវកាល ហើយគ្រូបង្វឹកមិនច្រានចោលការត្រលប់មកវិញសម្រាប់ការប្រកួតថ្ងៃសៅរ៍ជាមួយ Arsenal នោះទេ។ “Reece ហ្វឹកហាត់បានល្អកាលពីប៉ុន្មានថ្ងៃមុន ឥឡូវនេះយើងត្រូវពិភាក្សាជាមួយបុគ្គលិកពេទ្យ ហើយសម្រេចចិត្តថា តើគាត់អាចជាផ្នែកមួយនៃក្រុមនៅថ្ងៃស្អែកឬអត់”។

 

 

ខ្សែបម្រើ Enzo Fernandez និង Moises Caicedo ទើបតែត្រលប់មកក្លិបវិញកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការបំពេញកាតព្វកិច្ចអន្តរជាតិ ប៉ុន្តែលោក Pochettino បាននិយាយថា ពួកគេបានហ្វឹកហាត់ហើយត្រៀមខ្លួនសម្រាប់សកម្មភាព។

 

 

សម្រាប់ Chelsea ការសម្រាកអន្តរជាតិបានកើតឡើងនៅពេលខុស ដោយបានឈ្នះការប្រកួតលីកចំនួន២របស់ពួកគេមុនពេលសម្រាក រួមជាមួយនឹងការឈ្នះក្នុង League Cup។ លោក Pochettino បានបន្ថែមថា “វាជាការអាម៉ាស់មួយ ពីព្រោះយើងចង់រក្សាសន្ទុះ ហើយឥឡូវនេះវាគឺអំពីការកសាងសន្ទុះមួយទៀត ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​មាន​ទំនុក​ចិត្ត ក្រុម​មាន​ទំនុក​ចិត្ត កីឡាករ​មាន​អារម្មណ៍​ខុស​ពី​មួយ​ខែ​មុន”។

 

 

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Pochettino នឹងជួបលោក Mikel Arteta ជាលើកដំបូងក្នុងនាមជាអ្នកចាត់ការទូទៅ។ អ្នក​ទាំង​ពីរ​បាន​លេង​ជាមួយ​គ្នា​នៅ​ Paris Saint-Germain កាល​ពី​ឆ្នាំ​២០០១ ហើយ​នៅ​តែ​ជា​មិត្ត​នឹង​គ្នា​រហូត​មក។

 

 

លោក Pochettino បានបញ្ជាក់ថា “វានឹងល្អមែនទែន សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះគាត់គឺនៅទីនោះ វាជាគ្រួសារ វាលើសពីមិត្តភក្តិ វានឹងក្លាយជារឿងចម្លែក។ គ្រូបង្វឹកទាំងអស់សុទ្ធតែមានការប្រកួតប្រជែង យើងចង់ឈ្នះ និងបំផ្លាញគូប្រកួត ខ្ញុំចង់មានមោទនភាពដែលបានឃើញគាត់”។Chelsea ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ១១មាន១១ពិន្ទុត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal ដែលមិនធ្លាប់ចាញ់ដែលមាន២០ពិន្ទុក្នុងតារាងនៅរាត្រីថ្ងៃសៅរ៍នេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖