ព័ត៌មានទាន់ហេតុការណ៍៖

យល់ដឹងពីខ្លឹមសារ និងរបៀបប្រើប្រាស់គំនូសសញ្ញាពណ៌លឿងភ្លោះជាប់ លើដងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ពី គំនូសសញ្ញានេះមានឈ្មោះថា គំនូសសញ្ញាភ្លោះជាប់ បែងចែកទិសចរាចរណ៍ (DOUBLE YELLOW SOLID LINE)៖ គំនូសសញ្ញាភ្លោះជាប់ពណ៌លឿងតាមបណ្ដោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកទ្រូវផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា និងហាមបើកបរបើកជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះប្រើលើផ្លូវដែលមានចរាចរណ៍ច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូនសូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបាននូវសុខសុវត្ថិភាពល្អ។ ជាមួយគ្នានេះដែរ ករណីបងប្អូនឃើញមានផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ឬករណីគំនូសសញ្ញាចរាចរណ៍រលុប ផ្លាកសញ្ញា ឬបង្គោលសញ្ញាមានការបាក់បែក សូមធ្វើការរាយការណ៍មកកាន់ក្រសួងសាធារណការ និងដឹញជញ្ជូនតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា ៕

ដោយ ៖ សហការី


ចែករំលែក៖