ការនាំចូលថាមពលរបស់ប៉ាគីស្ថានពីរុស្ស៊ីកំពុងសាកល្បងភាពអត់ធ្មត់របស់លោកខាងលិច។យោងតាមកាសែត Deutsche Welle (អាល្លឺម៉ង់) ថ្មីៗនេះ រុស្ស៊ី និងប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់ប្រេងរយៈពេលវែង ជាមួយនឹងការចែកចាយលើកដំបូងត្រូវបានកំណត់ក្នុងខែធ្នូឆ្នាំនេះ។
ប្រទេសប៉ាគីស្ថានកំពុងធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ហើយបានចាប់ផ្តើមនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី។ កាលពីខែមុន ស្ថានទូតរុស្ស៊ីប្រចាំប្រទេសប៉ាគីស្ថានបានប្រកាសថា ទីក្រុងអ៊ីស្លាម៉ាបាដ បានទទួលការដឹកជញ្ជូនឧស្ម័នប្រេងរាវ (LNG) ជាលើកដំបូងរបស់ខ្លួនពីប្រទេសរុស្ស៊ី។ ទីក្រុងម៉ូស្គូបានបញ្ជូន LNG ១សែនតោនទៅប៉ាគីស្ថានតាមរយៈតំបន់សេដ្ឋកិច្ចពិសេស Sarakhs របស់អ៊ីរ៉ង់។
អាជ្ញាធរប៉ាគីស្ថានបានហៅការនាំចូលប្រេងឆៅពីរុស្ស៊ីថាជា “ថ្ងៃនៃការផ្លាស់ប្តូរ” សម្រាប់ប្រទេសដែលមានវិបត្តិ និងការចាប់ផ្តើមថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
តម្រូវការថាមពលរបស់ប្រទេសប៉ាគីស្ថានកំពុងកើនឡើង។ យោងតាមរបាយការណ៍ពីរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITA)៖ ក្នុងឆ្នាំ 2019 ប្រទេសនេះបានផលិតប្រេងឆៅចំនួន 4.3 លានតោន ដោយគ្រាន់តែបំពេញបាន 20% នៃតម្រូវការប្រេងសរុបរបស់ប្រទេស។ នៅសល់ 80% ត្រូវបានបំពេញតាមរយៈការនាំចូលប្រេងឆៅ និងផលិតផលប្រេងចម្រាញ់ដែលមានតម្លៃពី 15 ទៅ 16 ពាន់លានដុល្លារក្នុងមួយឆ្នាំ៕ ដោយ៖ ធីរីណា
រូបថត៖ AP