ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១តុលា បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់(ស្រី ០នាក់) និងរបួសធ្ងន់ស្រាល ១០នាក់(ស្រី ០នាក់)

ចែករំលែក៖

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ១០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ០៨នាក់) ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០នាក់), របួសធ្ងន់ ០៩នាក់(ស្រី ០នាក់),  និងរបួសស្រាល ០១នាក់ (ស្រី ០នាក់)  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១០លើក (យប់ ០៧លើក), រួមមាន ៖ កត្តាល្បឿន ០៦លើក (ស្លាប់ ០២នាក់), មិនគោរពសិទ្ធ ០១លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់) ៕

ដោយ ៖ សហការី


ចែករំលែក៖