ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣១គ្រឿង រថយន្តធំ ២៨គ្រឿង រថយន្តតូច ៤៦គ្រឿង និងម៉ូតូ ៥៥៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៨៧គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៣១គ្រឿង និងម៉ូតូ៣៥៤ចំនួន គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល២១ថ្ងៃ ពីថ្ងៃទី១-២១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២៥,៥១៧គ្រឿង រថយន្តធំ៣៦១គ្រឿង រថយន្តតូច៤,៥០១គ្រឿង ម៉ូតូ ២០,៦៥៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៩១៧គ្រឿង រថយន្តធំ ៦៧គ្រឿង រថយន្តតូច១,០០៥គ្រឿង ម៉ូតូ ៥,៨៤៥គ្រឿង (៥,៨៤៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី