ខេត្តក្រចេះ ៖ នៅពេលនេះសាលាឆាន់១ខ្នងរួមទាំងកុដិចំនួន៣ខ្នងនៅក្នុងវត្តបច្ឆាស្ថិតនៅក្នុងក្រុងក្រចេះមានអាយុកាលរាប់សិបឆ្នាំដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនកំពុងចាប់ផ្ដើមជួសជុលកែលម្អថ្មីឡើងវិញក៏ប៉ុន្តែលទ្ធភាពនៃការកសាងសមិទ្ធិផលទាំងនេះឡើងវិញកំពុងប្រឈមការខ្វះខាតនៅឡើយ។
ព្រះសង្ឃព្រះនាមធឹង ច័ន្ទត្រា ព្រះចៅអធិការវត្តបច្ឆា មានសង្ឃដីកាថា ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យព្រះ ពុទ្ធសាសនាទើបព្រះអង្គសម្រេចចិត្តជាមួយគណ: កម្មការវត្ត ជួសជុល កែលម្អសាលាឆាន់និងកុដិ ពីចាស់ទ្រឌទ្រោមនិងរកកលចង់រលំឲ្យមានភាពរឹងមាំឡើងវិញ ពីព្រោះកន្លងមកស្ទើរតែបាក់រលំទៅហើយ។ នៅពេលភ្លៀងម្ដងៗ ទ្រេត ជេីងខាងក្រោយសសរពុកផុយ,ដំបូលធ្លុះធ្លាយពិបាកក្នុងការគង់ឆាន់,ភ្ញៀវចុះឡើងឬធ្វើពិធីផ្សេងៗខ្លាចជួបឧបទ្វេវហេតុអាក្រក់កើតឡើង។
ដោយសារតែភាពខ្វះខាតនេះទើបព្រះអង្គសម្រេចកែ សម្រួលទៅតាមលទ្ធភាព។ ប៉ុន្តែការកសាងសាលាឆាន់និងកុដិជាច្រើននៅក្នុងវត្តនេះមិនទាន់បានល្អប្រសើរនៅឡើយទេ។ ព្រះអង្គបានអំពាវនាវដល់ពុទ្ធបរិស័ទឯកឧត្តម លោកជំទាវ អស់លោក លោកស្រីសប្បុរសជនគ្រប់ជាន់ថ្នាក់ពុទ្ធបរិស័ទក្នុងនិងក្រៅ ប្រទេសចូលរួមចាប់មគ្គផលកសាងបុណ្យកុសលដើម្បីឲ្យសាលាឆាន់និងកុដិបានថ្មីបន្តិច។
បើសិនជាការកសាងបានទៅមុខដូចការគ្រោងទុកនោះរាល់ពេលមានបុណ្យទានម្ដងៗពុទ្ធបរិស័ទជិតឆ្ងាយមកចូលរួមលែងមានការព្រួយបារម្ភទៀតហើយ។
សូមបញ្ជាក់ថាសាលាឆាន់មួយនេះសង់អំពីឈើខាងលេី សសរស៊ីម៉ង់ត៍និងដំបូលប្រក់ក្បឿងជ័រ មានទំហំជម្រៅ ២១ម៉ែត្រទទឹង៣៨ម៉ែត្រកសាងកាលពីឆ្នាំ១៩៩៥៕
ដោយ៖ សូរិយា