ព័ត៌មានទាន់ហេតុការណ៍៖

រុះរើបណ្តាញអគ្គីសនី បណ្តាញទឹកស្អាត បណ្តាញខ្សែកាបអុបទិច និងផ្ទាំងប៉ាណូគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

ចែករំលែក៖

ខេត្តក្រចេះ ៖ រដ្ឋបាលសាលាខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្ដីពីការរុះរើបណ្តាញអគ្គីសនី បណ្តាញទឹកស្អាត បណ្តាញខ្សែកាបអុបទិច និងផ្ទាំងប៉ាណូគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ ។ 

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់អង្គភាពអគ្គីសនីក្រចេះ អាជីវករទឹកស្អាត ក្រុមហ៊ុនខ្សែកាបអុបទិច និង ក្រុមហ៊ុនបំពាក់ និងតម្កើងផ្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ជ្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពី ស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប្រវែង ១.៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងអនុវត្តការងារដោះស្រាយផលប៉ះពាល់ និងស្ថិតក្នុងដំណាក់កាលពន្លឿនការសាងសង់ នៅតាមដងផ្លូវដូចខាងក្រោម

 ១- ផ្លូវមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ចាប់ពីរង្វង់មូលខ្លាស្ទុះ រហូតដល់រង្វង់មូលព្រាបស ស្ថិតនៅក្រុងក្រចេះ)។

២-ផ្លូវលេខ ២ (ផ្លូវវត្តប៉ាឆា), ផ្លូវជាតិលេខ ៧៣ (ចាប់ពីរង្វង់មូលព្រាប ស ដល់ធនាគារអេស៊ីលីដា) និងផ្លូវព្រះ សុរាម្រឹត ( ផ្លូវម៉ាត់ទន្លេ ចាប់ពីរង្វង់មូលព្រាបស ដល់ខារ៉ាអូខេដាយមិន) ស្ថិតនៅក្រុងក្រចេះ។

៣- ផ្លូវជាតិលេខ៧៣ (ចាប់ពីចំណុចស្ពានពាមទេ រហូតដល់ទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះស្ថិតនៅស្រុកចិត្របុរី) ៕ 

ដោយ ៖ សហការី


ចែករំលែក៖