ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ ២អង្គនិងមនុស្ស ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តព្រៃវែង៖ យុវជនម្នាក់ បើកបរម៉ូតូឌុបព្រះសង្ឃ ២ អង្គ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅប៉ះចង្កូតម៉ូតូ១គ្រឿងទៀត បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសទាំងសងខាង ត្រូវនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩ និង ៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូB312 ភូមិអង្វែ១០០ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ភាគីបង្កឈ្មោះ ប៉ាន់ កុសល ភេទប្រុសអាយុ១៥ឆ្នាំ រស់ នៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ រួមដំណើរដោយព្រះសង្ឃ២អង្គ ព្រះនាម វ៉ន បុន ព្រះជន្ម ១៧ព្រះរស្សា គង់នៅវត្តក្រចាប់ (រងរបួសធ្ងន់) និងមួយអង្គទៀតព្រះនាម អួក បញ្ញា ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តក្រចាប់ (រងរបួសស្រាល) ។ ដោយឡែកភាគីរងគ្រោះមានឈ្មោះ ស៊ាន ចន្ថី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិអង្វែ១០០ ឃុំអន្សោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង (រងរបួសស្រាល) ។

គួរបញ្ជាក់ថា នៅវេលាកើតហេតុ ឈ្មោះប៉ាន់ កុសល បានបើកបរម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GF-8176 ឌុបព្រះសង្ឃ ២អង្គ ក្នុងទិសដៅពីទិសខាងត្បូងទៅជើង ដោយស្ថានភាពល្បឿនលឿន។ លុះមកដល់ចំណុចកើត ហេតុមិនប្រយ័ត្នក៏បានកៀរដៃចង្កូតម៉ូតូឈ្មោះ ស៊ន ចន្ថី ភេទប្រុស អាយុ ៣៥ ឆ្នាំ បណ្ដាលឱ្យដួលរងរបួសធ្ងន់ស្រាលទាំងសងខាង។ ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលស្រុកកំពង់ ត្របែក បានចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ដោយឡែក វត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សោង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖