ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៩៦គ្រឿង ក្នុងនោះរថយន្តធំ ៣គ្រឿង រថយន្តតូច ២៣០គ្រឿង និងម៉ូតូ ៧៦៣គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ៦៨៩គ្រឿង (៦៨៩ករណី) រថយន្តធំ ៣គ្រឿង (៣ករណី) រថយន្តតូច ១០៤គ្រឿង (១០៤ករណី) និងម៉ូតូចំនួន ៥៨២គ្រឿង (៥៨២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី