ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ កើតឡើងចំនួន ៦លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ២នាក់, របួសសរុប ៧នាក់ ក្នុងនោះរបួសធ្ងន់ ៦នាក់ របួសស្រាល ១នាក់ និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ៤នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្សស្លាប់ ២នាក់, របួសធ្ងន់ ៦នាក់ និងរបួសស្រាល ១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក រួមមាន ៖ កត្តាល្បឿន ៤លើក (ស្លាប់ ២នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ គ្មាន) ៕
ដោយ ៖ សហការី