ព័ត៌មានទាន់ហេតុការណ៍៖

ស្អែករសៀលថ្ងៃទី២វិច្ឆិកា ! សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យកីឡាករប្រដាល់ដ៏ល្បាញល្បីរបស់មីយ៉ាន់ម៉ា ជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ ក្តីប្រាថ្នារបស់កីឡាករប្រដាល់ដ៏ល្បាញល្បីរបស់ ប្រទេស «មីយ៉ាន់ម៉ា» ចង់ជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឥឡូវសម្តេចអនុញ្ញាតអោយជួប ដោយលោកមិនរើសអើងអ្វីឡើយ។ ដូច្នេះ ស្តេចប្រដាល់ដ៏ល្បីជនជាតិមីយ៉ាន់ម៉ា ដាវ លីឌុច បានបង្ហាញក្តីរំភើបពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យជួបសម្តែងការគួរសមនេះ រកទីបំផុតគ្មាន។ 

សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នឹងអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម។

ជាមួយការទទួលបានឱកាសជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, កីឡាករប្រដាល់ ដាវ លីឌុច បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពជាខ្លាំងជាមួយឱកាសដ៏កម្រ និងជាកិត្តិយស មួយ សម្រាប់រូបគេ។

ក្នុងករណីនេះ លោក ដាវ លីឌុច បានបង្ហោះសារលើហ្វេសប៊ុកជាខេមរភាសាយ៉ាងដូច្នេះថា «ខ្ញុំពិតជាមាន កិត្តិយស ណាស់ និងរំភើបជាខ្លាំងចំពោះជំនួបរបស់ខ្ញុំនៅថ្ងៃស្អែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងដែល សម្តេចចាប់ អារម្មណ៍លើក្បាច់គុនបុរាណមីយ៉ាន់ម៉ា-កម្ពុជា។ ព្រំ សំណាង និងខ្ញុំសន្យាថា នឹងបង្ហាញផ្ទាំងទស្សនីយ ភាព ដ៏អស្ចារ្យដល់ពិភពលោក!»។

សូមបញ្ជាក់ថា ៖ លោក ដាវ លីឌុច បានធ្វើដំណើរមកដល់កម្ពុជាហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីប្រកួតជាមួយ កីឡាប្រដាល់ខ្មែរ ព្រំ សំណាង នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។

សូមជម្រាបថា៖ ការប្រកួត លោក ដាវ លីឌុច ស្តេចប្រដាល់ដ៏ល្បីជនជាតិមីយ៉ាន់ម៉ា រវាង កីឡាប្រដាល់ខ្មែរ ព្រំ សំណាង ជាចំណងមិត្តភាព ដ៏ល្អនៃប្រទេសទាំង២ ក៏ដូចជាបង្ហាញថា៖ កម្ពុជា ជាប្រទេស ដែលមានចិត្តទូលាយ បេះដូងធំ ហើយពិភពលោកទទួលស្គាល់ ៕ 

ដោយ ៖ សហការី


ចែករំលែក៖