ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ្វៃ សំអាង ៖ បងប្អូន​ខ្លះគាត់បានផ្តល់មតិយោបល់ថា​ ហេតុ​អ្វី​មិនជ្រេីសរេីសនាដការបាំមកសម្តែងតែម្តងទៅ​?

ចែករំលែក៖

ភ្នំពេញ ៖ នៅ​ពីក្រោយ​ឆាក​សម្ដែង​!  នាដកាអប្សរា​ ឈ្មោះ​នាង​អប្សរ​ជា​កូនស្រី​របស់​លោក​សេដ្ឋី​ ចក្រភព​និងលោក​សេដ្ឋីនី​ ភិមាន​  នាង​ជា​កុលស្ត្រី​ មាន​ទេពកោសល្យ​ ខាង​លេង​ឧបករណ៍​តន្ត្រី​បូរាណ​ មាន​ឃឹម​ ទ្រ​ ពិន​ ខ្លុយ​  តាឃេ​ ជា​ពិសេស​គឺនាង​ចេះទ្រង់ព្រះនច្ចា​របាំ​អប្សរា​។ បងប្អូន​ខ្លះគាត់បានផ្តល់មតិយោបល់ថា​ ហេតុ​អ្វី​មិនជ្រេីសរេីសនាដការបាំមកសម្តែងតែម្តងទៅ​?។ នេះជាការលើកឡើងពីលោក ហ្វៃ សំអាង នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយះ Facebook ផ្លូវការរបស់លោក។ 

លោកបន្តថា៖ នៅពេល​នេះខ្ញុំ​ចង់​ជម្រាប​បងប្អូន​ថា​ តួអង្គ​នាង​អប្សរ​ មិនមែន​ត្រឹម​តែ​ចេះរាំរបាំតែមួយមុខទេ!   គឺតួអង្គមួយនេះតម្រូវ​ឲ្យ​គាត់​សម្តែង​តួ​អង្គ​បី​ក្នុង​រឿង​តែ​មួយ​ តួអង្គ​ទីមួយ​គឺ​ត្រូវ​សម្តែង​ជា​តួម្តាយ​ ឈ្មោះ​ព្រះ​នាង​ ពនិតា​  បន្ទាប់​មកគឺនាង​ អប្សរ​ឬព្រះធីតា​ អប្សរ​ តួអង្គ​ទីបី​ គឺតួអង្គ​ទេពអប្សរា​ ដែល​ជាព្រលឹងតាមថែរក្សា​ព្រះ​រាជ​របាំ។ ល។   

លោកបន្តថា៖ តួអង្គ​នេះត្រូវលះបង់ពេលវេលា​ តស៊ូ​អធន​ ព្យាយាម​ខ្លាំង​ណាស់​ ទេីប​គ្រងតំណែង​តួអង្គ​នេះបាន​ ខ្ញុំ​សូម​លេីកយកមកនិយាយបន្តិច​ ព្រះនាងពនិតា​          មានព្រះរោគពិស​ ចេញ​ដំបៅពេញព្រះកាយ​ ដូច្នេះគាត់ត្រូវភ្ញាក់ពីម៉ោង៤ទៀបភ្លឺអង្គុយ​ឲ្យ​ក្រុម​ការងារ​បិទដំបៅ​ ចំនួនបួនម៉ោង​ និង​ត្រូវ​សម្តែងពេញមួយថ្ងៃរហូតដល់យប់​ ទម្រាំថតចប់ពេលខ្លះត្រូវក្រុម​ស្រមោច​ដេញតាមរោម​ ក្លិនចេកទុំដែលយកទៅច្នៃបិទដំបៅនោះ។ ក្នង​ការ​ជ្រើស​រើស​តួ​សម្ដែង​មួយ​នេះពិតជាពិបាកស្វែងរកមែនទែន​ ទីមួយ​គឺ​ត្រូវ​រកទម្រង់មុខស្អាតដែលខ្ញុំចង់បានត្រូវនឹងតួអង្គនៅក្នុងរឿង​ មុខ​មាត់​មិនកែច្នៃ​ រូបរាង​សមសួន​ មាន​ទម្ងន់​មិនលេីសពី៤៥គីឡូ​ គោរព​ពេល​វេលា​  ត្រូវ​ចាំពាក្យសន្ទនាភាពយន្ត​ ត្រូវ​ចេះលេង​ឧបករណ៍​តន្ត្រី​បូរាណ​  ចេះរាំ​របាំ​អប្សរា​  តស៊ូ​ពុះពារ​ព្យាយាម​នៅ​ក្នុង​ការ​ហ្វឹកហាត់​របាំនិងសម្តែង​  ។ បន្ទាប់​ពី​ធ្វើ​ការ​ជ្រើសរើស​តួសម្តែង​អស់​ជា​ច្រើន​ថ្ងៃ​ គឺយេីងជ្រេីសរេីសតួអង្គផ្សេងៗបានហេីយ​ តែយេីងរកមិនបានតួអង្គ​នាង​អប្សរ​នោះទេ។ ប៉ុន្តែ​កញ្ញា​ សុឹម​ ស្រី​ និច​ គាត់​បាន​ទាញការចាប់អា​រម្មណ៍​របស់ខ្ញុំ​ទៅលេីផ្ទៃមុខរបស់គាត់​ តែនៅពេលខ្ញុំ​ពិនិត្យ​រូប​រាង​របស់​គាត់​ខ្ញុំ​ស្រងាក​ចិត្ត​ភ្លាម​ ខ្ញុំ​ក៏​ឆាតទៅសួរជំនួយការរបស់ខ្ញុំ តេី​កញ្ញា​ សុឹម​ ស្រី​និច​គាត់​មាន​ទម្ងន់​ប៉ុន្មាន​គីឡូ​? ចម្លើយ​ធ្វើ​ ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​  គឺនាង​មាន​ទម្ងន់​ជាង​៦២គីឡូ​ 😭ខ្ញុំ​គិត​ថា​មិន​អាច​ទេបេី​ឲ្យ​គាត់​សម្រក​ទម្ងន់​១៧គីឡូ​? លទ្ធផល​ចុងក្រោយ​បន្ទាប់​ពី​គាត់​មក​ជួប​ខ្ញុំ​និង​ជំនួយ​ការ​របស់​ខ្ញុំ​ អ្វី​ដែល​យើង​ចង់​បាន​ដូច​ដែល​ខ្ញុំ​បាន​ជម្រាប​ជូន​នៅ​ខាង​លើ​  កញ្ញា​ សុឹម​ ស្រី​និច​ អាច​ធ្វើ​បាន​ទាំងអស់​  ។ នៅ​ពីក្រោយ​ការ​រាំ​របាំ​អប្សរា​គឺ​មាន​អ្នក​គ្រូ​ វុធ​ ចន្ទ័​មូលី​ បង្ហាត់​បង្រៀន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អស់​រយៈពេល​មួយ​ឆ្នាំ​។ គ្មាន​អ្វីជា​ឧបសគ្គ​ទេ​ បេីសិនជាយេីងមានការតាំងចិត្ត​យ៉ាង​មុតមាំ​នោះ! ឱកាស​..រួម​នឹង​សមត្ថភាព​..ជា​ពិសេស​ក្រុម​ការងារ​គ្រប់​ផ្នែក​ទាំង​អស់​ដែល​ជួយ​យេីង​ឲ្យ​ទទួល​បាន​ជោគជ័យ​🙏អរគុណ​ច្រើន​ផលិត​កម្ម​ ហង្ស​មាស​និង​រស្មីហង្សមាស​ ដែល​បាន​ចំណាយ​ធនធាន​ផលិត​ ភាពយន្ត​ខ្នាត​ធំ​រឿង​នេះ​  អប្សរា​មហាអង្គរ​ អរគុណ​តួសម្តែង​ទាំងអស់​ អរគុណ​ក្រុម​ការងារ​ផលិត​គ្រប់​ផ្នែក​ ដែល​សហការ​គ្នា​បាន​យ៉ាងល្អ​ អរគុណ​ចំពោះ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ ។

សូមបញ្ជាក់ថា ការរៀបរាប់ដោយលោក ហ្វៃសំអាង ហើយរូបភាព​ដោយ​ លោក កែ​ វិបុល​ ៕

ដោយ ៖ សហការី


ចែករំលែក៖