ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juston Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។
ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួម «មហាសន្និបាតមិត្តកាយឫទ្ធិនាវីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧* នៅកម្ពុជានាពេលនេះ និងបានអរគុណចំពោះការគាំទ្រព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ «សន្និបាត សមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦២ ខាងមុខ ហើយការទទួលបានភាពជាម្ចាស់ផ្ទះឆ្នាំ២០២៦ នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី បានសម្តែងនូវសេចក្ដី សោមនស្សរីករាយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ «មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧- នៅខេត្តសៀមរាប នាពេលនេះ និងបានបញ្ជាក់ថាការរៀបចំមហាសន្និបាតនេះ មិនមែនត្រឹមតែជាការជាព្រឹត្តិការណ៍ ជួបជុំប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា ជាពិសេសស្ត្រី និងយុវតី ក្នុងការចូល រួមចំណែកសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់ ភាពអង់អាច និងឱកាសរបស់ស្រ្តី និងយុវតីនៅកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម។ សម្ដេចធិបតី ក៏បាន បន្ថែមថា ក្រៅពីការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូទាំងអស់ ក៏អាចអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនា និងរីករាយជាមួយរមណីយដ្ឋានដ៏ពិសិដ្ឋនៃដែនដីអង្គរ ក្នុងខេត្ត សៀមរាប ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់ កម្ពុជាក្នុងសម័យមហានគរ ហើយការចូលរួមនេះក៏បានបង្ហាញអំពីបរិយាកាសសន្តិភាព និងសុខសុវត្ថិភាពរបស់កម្ពុជាខ្លួ ដល់ភ្ញៀវទេសចរណ៏ផងដែរ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ សម្តេចតជោអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាង៤០ឆ្នាំមកនេះ កម្ពុជាត្រូវបានស្គា កសាង និងអភិវឌ្ឍរីកចម្រើនជា លំដាប់ចាប់តាំងពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ហើយ សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ និងលើក កម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី។
ជាការឆ្លើយតប លោកស្រីបណ្ឌិត ចូសិន បាយអុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរ សមក្នុងឱកាសនេះ ហើយលោកស្រី បានសម្តែងនូវការអរគុណ និងក្តីរំភើបរីករាយយ៉ាងខ្លាំងនូវការទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះលោកស្រី និងគណៈប្រតិភូទាំងអស់ដែលធ្វើឱ្យលោកស្រី និងគណៈប្រតិភូមាន មោទនភាពយ៉ាងខ្លាំងដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ លោកស្រីបណ្ឌិតក៏បានសម្តែងនូវ ការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជាដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិ នាវីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦- ដែលនេះបានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា ក៏ដូច ជាតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបាន កត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលរបស់សមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈការចូលរួម សកម្មភាពនានារបស់ស្ត្រី និងយុវតីជាច្រើន ដែលនេះបង្ហាញពីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការចូលរួម ចំណែករបស់ស្រ្តីនិងយុវតីក្នុងសង្គម។
មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និង គាំទ្ររាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាច្រើនរបស់ សមាគមនាពេលកន្លងមក ព្រមជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន យុវជន ក៏ដូចជា ស្រ្តី និងយុវតីនៅកម្ពុជា គឺពោពេញដោយសមត្ថភាព និងភាពវ័យឆ្លាតដែលអាចឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេក វិទ្យាថ្មីៗ ដើម្បីទទួលបានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរឱ្យ “មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ – នេះទទួលបានជោគជ័យ និងបានជូនពរ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូ ទទួលបានភាពរីករាយ ក្នុងការស្នាក់នៅ នៅកម្ពុជា និងធ្វើដំណើរទៅកាន់ត្រលប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ៕
ដោយ ៖ សិលា