ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីអភិបាលខេត្តកោះកុង សូមប្រកាសលើកទឹកចិត្តក្មួយៗ ដែលប្រឡងបាក់ឌុបទទួលបាននិទ្ទេស A នឹងឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៤,០០០,០០០រៀល ក្នុងមួយនាក់

ចែករំលែក៖

ខេត្តកោះកុង ៖ នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី មិថុនា ភូថង អភិបាល នៃ គណះអភិបាលខេត្តកោះ បានប្រកាសលើកទឹកចិត្តក្មួយៗ ដែលប្រឡងបាក់ឌុបទទួលបាននិទ្ទេស A នឹងឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៤,០០០,០០០រៀល ក្នុងមួយនាក់។ 

លោកស្រីបានថាបែបនេះ តាមរយះបង្ហោះលើផេកផ្លូវការរបស់ខ្លួន ។ 

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា ៖ ក្នុងនាមគណៈអភិបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និងជូនពរដល់ក្មួយៗសិស្សានុសិស្សខេត្តកោះកុង ដែលជាបេក្ខភាពចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ សម័យប្រឡងនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សូមទទួលបានជោគជ័យនិងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។ 

លោកស្រី មិថុនា ភូថង អភិបាល នៃ គណះអភិបាលខេត្តកោះ បានបន្តថា៖ មុនមកដល់ការប្រឡង សូមក្មួយៗត្រៀមខ្លួនអោយបានល្អ រក្សាសុខភាព និងធ្វើដំណើរទៅមណ្ឌលប្រឡងអោយបានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព ដោយត្រូវគោរពតាមបទប្បញ្ញត្តិទាំងឡាយដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ 

លោកស្រីថ្លែងថា៖ ជាថ្មីម្តងទៀត នាងខ្ញុំសូមប្រកាសលើកទឹកចិត្តក្មួយៗ ដែលទទួលបាននិទ្ទេស A នាងខ្ញុំនឹងឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៤,០០០,០០០រៀល ក្នុងមួយនាក់៕

ដោយ ៖ សហការី


ចែករំលែក៖