ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​នាថ្ងៃទី​០៥​ វិច្ឆិកា​!

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ០៧លើក (យប់ ០៣លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ៣នាក់ (ស្រី០២នាក់), រងរបួសសរុប ១២នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ០៨នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០៣ នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០១នាក់)។នេះបេីយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់), បត់/គ្រោះថ្នាក់ ០២លើក (ស្លាប់ ០២នាក់) និង ងងុយ ០១លើក (ស្លាប់ ០១នាក់)។ 

ជាមួយគ្នានេះ​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសចំនួន ៣៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២៣នេះ។ 

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤០៧គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ៥៨គ្រឿង និងម៉ូតូ ៣៤៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧៦គ្រឿង  រថយន្តធំ ០១គ្រឿង រថយន្តតូច ៣៣គ្រឿង និងម៉ូតូចំនួន ៣៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៥ថ្ងៃ ពីថ្ងៃទី១-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន២,៩៩៩គ្រឿង រថយន្តធំ ៤១គ្រឿង រថយន្តតូច ៥១៨គ្រឿង ម៉ូតូ ២,៤៤១គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,២៣៩គ្រឿង, រថយន្តធំ ១២គ្រឿង, រថយន្តតូច ២៨៩គ្រឿង និងម៉ូតូ ១,៩៣៨គ្រឿង (១,៩៣៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ សហការី​


ចែករំលែក៖