ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០៥ វិច្ឆិកា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៧នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៧ នាក់ (ស្រី ០៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន 

៖​ ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ១នាក់)​ ,រក្សាទុក ដឹកជញ្ជូន ១៤ករណី ឃាត់ ២៣នាក់(ស្រី ២នាក់)​ និងប្រើប្រាស់ ៥ករណី ឃាត់ ២៣នាក់(ស្រី ២នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែវិច្ឆិកា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៨៤,៤៦ក្រាម និង១៣កញ្ចប់តូច។​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ០,០៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១១អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៨,៩២ក្រាម។

៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ២កញ្ចប់តូច។

៦ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៩៣,៥៨ក្រាម។

៧ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៧,៣៦ក្រាម។

៨ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២,៤៥ក្រាម។

៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ស្រី ២នាក់ ចាប់យកIce ១,៤២ក្រាម។

១០ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៥៧,៧៨ក្រាម។

១១ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១០កញ្ចប់តូច។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថ ១អង្គភាព

១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៩៥ក្រាម និងWy ០,០៦ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖