ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ កម្មករ​បេះផ្លែស្វាយជួបគ្រោះថ្នាក់​ចរាចរណ៍​នៅស្រុកភ្នំស្រួចរវាងរថយន្តបុករថយន្ត​ បណ្ដាលឱ្យ​រងរបួស​ជាច្រើន​នាក់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យោងតាម​ព័ត៌មាន​ពី​ មន្ត្រីជំនាញ​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច​ បានឲ្យដឹងថា នៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី៦​ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរ​ណ៍ មួយបានកើតឡើងលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបង្កឡេីងដោយ​ រថយន្តដឹកកម្មករបេះផ្លែស្វាយដែលបើ​កបរបញ្ច្រាសទិសគ្នា ជាមួយរថយន្ដ​ទេសចរណ៍​ Prius មួយគ្រឿង​ទៀត​ បណ្តាលឲ្យគ្រោះថ្នាក់មនុ​ស្សនិងខូចខាតសម្ភារៈជាច្រេីន​ ក្នុងនោះ​របូសធ្ងន់២១ នាក់ ស្រី ០៧ របួសស្រាល ១២ នាក់​ ។

មូលហេតុ​ ជំនាញ​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ ។

សមត្ថកិច្ច​អាជ្ញាធរ​ មូលដ្ឋាន​បានកំពុងធ្វេី​ការ​ជួយសម្របសម្រួល​សង្រ្គោះ​បញ្ជូន​ទៅ​មន្ទីរ​ព្យាបាល​និងសង្រ្គោះ​ ម​ណ្ឌល​សុខភាព​ ដែលនៅគៀកជិត​ និងពិនិត្យ​ស្ថានភាព​ ប​ញ្ជូន​បន្ដក្នុងករណីធ្ងន់ធ្ងរ​ មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង​ ៕

ដោយ ៖ ស សម


ចែករំលែក៖