ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ សូមជូនពរអោយក្មួយៗដែលជាទំពាំងស្នងឫស្សីប្រឡងជាប់គ្រប់ៗគ្នា ទទួលបាននិទ្ទេសល្អ ដើម្បីបន្តការសិក្សាទៅមុខទៀត ។

    ខាងលើនេះជាប្រសាសន៍ផ្តាំផ្ញើរបស់លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ កាលពីព្រឹកថ្ងៃទី៦  ខែវិច្ឆិកា ឆ្នាំ២០២៣ 

     ក្នុងការបើកវិញ្ញាសាប្រឡងនេះដែរក៏មានការចូលរួមត្រួតពិនិត្យពីមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា  មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។

     ជួបរយៈពេលខ្លីជាមួយក្មួយៗសិស្សានុសិស្សជាបេក្ខជននៅក្នុងមណ្ឌលប្រឡងលោកអភិបាលបាលខណ្ឌបានសំណេះសំណាលក្នុងន័យលើកទឹកចិត្តពង្រឹងស្មារតីនិងជូនពរដល់បេក្ខជនប្រឡង់បាក់ឌុបទាំងអស់សូមអោយប្រឡងជាប់គ្រប់ៗគ្នាទទួលបាននិទ្ទេសល្អ ដើម្បីបន្តការសិក្សាទៅមុខទៀត ។ ក្មួយៗគឺជាទំពាំងស្នងឫស្សីប្រកបដោយគុណភាព ជាសសរទ្រូងនៃប្រទេសជាតិ ជាកម្លាំងចលករដ៏សំខាន់ទៅថ្ងៃអនាគតក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន ៕ 

  

ដោយ ៖ សណ្តោស


ចែករំលែក៖