ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរពិសោធន៍គ្រឿងញៀននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះបើយោងអនុក្រិត្យ រាជរដ្ឋាភិបាល ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា៖ ក្នុងអនុក្រឹត្យ បានតែងតាំងជាអគ្គលេខាធិការរង ចំនួន២រូប, ប្រធាននាយកដ្ឋាន ចំនួន៧រូប និងប្រធានមន្ទីរពិសោធន៍គ្រឿងញៀន ចំនួន១រូប។ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត អតីតប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
រាជរដ្ឋាភិបាលកំណត់ថា៖ រដ្ឋមន្ត្រី ទីស្តីការគណះរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានស្ថាប៏នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រិត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ ៖ សហការី