ភ្នំពេញ៖ មន្ត្រីរដ្ឋបាលជលផលបានធ្វេីការលែងត្រីរាជមួយក្បាលទម្ងន់ប្រមាណជា ៨០ គីឡូក្រាមចូលក្នុងទន្លេវិញ បន្ទាប់ពីហែលចូលគន្លងដាយ ២សេ ក្នុងដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលជលផលបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ម្ចាស់អាជីវកម្មគន្លងដាយលេខ២សេ ក្នុងដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ បានយកត្រីរាជមួយក្បាល ទម្ងន់ប្រមាណជា ៨០ គីឡូក្រាម ដែលបានចូលដាយ មកប្រគល់ឱ្យក្រុមមន្ត្រីរដ្ឋបាលជលផល ដេីម្បីលែងចូលទន្លេវិញ។
គួរជម្រាបថា ក្នុងរយៈពេលជាងមួយខែនេះ អ្នកនេសាទចាប់ត្រីរាជជាបន្តបន្ទាប់ ចំនួនបីក្បាលហើយ ដោយមួយក្បាលនៅខេត្តព្រៃវែង មួយក្បាលនៅបឹងទន្លេសាប ខេត្តសៀមរាប និងមួយក្បាលនៅរាជធានីភ្នំពេញ៕
ដោយ៖ សហការី