ព័ត៌មានទាន់ហេតុការណ៍៖

ការ​ប្រកួតឡើងវិញរវាង Marseille និង Lyon ​កំណត់យក​ថ្ងៃ​ទី៦ ខែ​ធ្នូ បន្ទាប់​មាន​ការ​វាយ​ប្រហារ​តាម​ឡានក្រុង

ចែករំលែក៖

ការប្រកួតដែលបានកំណត់ពេលឡើងវិញរវាងក្រុម Marseille និង Lyon ដែលត្រូវបានបោះបង់ចោលបន្ទាប់ពីការវាយប្រហារលើរថយន្តក្រុងរបស់ក្រុម Lyon កាលពីខែមុននឹងប្រព្រឹត្តទៅជាមួយអ្នកគាំទ្រដែលមានវត្តមាននៅកីឡដ្ឋាន Stade Velodrome នៅថ្ងៃទី ខែធ្នូខាងមុខនេះ

អ្នកចាត់ការក្លិLyon លោក Fabio Grosso បានរងរបួសផ្ទៃមុខ ហើយជំនួយការរបស់គាត់លោក Raffaele Longo ក៏ត្រូវបានវាយប្រហារដោយការគប់ភ្លើងផងដែរ នៅពេលដែលរថយន្តក្រុងត្រូវបានបុកដោយថ្មនៅលើផ្លូវទៅកាន់ដីរបស់ក្លិប Marseille កាលពីថ្ងៃទី២៩ ខែតុលា។

លីបារាំង (LFP) បានបញ្ជាក់ថា ការប្រកួតនេះនឹងត្រូវលេងនៅម៉ោងយប់ ម៉ោងក្នុងស្រុក។ រដ្ឋមន្ត្រី​កីឡា​បារាំងលោក Amelie Oudea-Castera បាន​និយាយ​ថា ការ​ចាប់​ខ្លួន​មនុស្ស៧នាក់​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពីគ្រូបង្វឹកចំនួននាក់ជាមួយអ្នកគាំទ្រ Lyon ក៏ត្រូវបានគេកំណត់គោលដៅមុនការប្រកួត Ligue 1

រូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពី Grosso ប្រឡាក់ឈាមដេកលើគ្រែ ហើយប្រធានក្លិLyon លោក John Textor បានប្រាប់ Prime Video ជនជាតិអ៊ីតាលីមានកញ្ចក់ឡានមុតនឹងមុខរបស់គាត់ ដំបូងឡើយក្លិបចង់លេងការប្រកួត ប៉ុន្តែមតិបានផ្លាស់ប្តូរបន្ទាប់ពីមានព័ត៌មានអំពីការរងរបួសចំពោះលោក Grosso និងលោក Longo ដោយស្ថានភាពផ្លូវចិត្តរបស់កីឡាករក៏ត្រូវបានយកមកពិចារណាផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Lyon ដែលកំពុងឈរនៅបាតតារាងបានឲ្យដឹងថា ខ្លួន សោកស្តាយដែលស្ថានភាពបែបនេះកើតឡើងជារៀងរាល់ឆ្នាំក្នុងទីក្រុង Marseille ខណៈដែលភាគី Marseille បាននិយាយថាវាសោកស្តាយចំពោះឧប្បត្តិហេតុដែលមិនអាចទទួលយកបាន” ។

កាលពីសប្តាហ៍មុនក្លិប Lille បានប្រកាសផងដែរថា អ្នកគាំទ្ររបស់ពួកគេចំនួន២៥០នាក់ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់កីឡដ្ឋាន Stade Velodrome សម្រាប់ការប្រកួតលីករបស់ពួកគេដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពបន្ទាប់ពីឧបទ្ទវហេតុនេះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖