ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ពូទីន ត្រួតពិនិត្យទីបញ្ជាការសង្គ្រាមអ៊ុយក្រែនស្ងាត់ៗ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែនជាមួយមន្រ្តីយោធាកំពូលៗ ដែលរួមមានទាំងរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu និងប្រធានអគ្គសេនានៃកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ Valery Gerasimov។រូបភាពដែលចេញផ្សាយដោយវិមានក្រឹមឡាំងបង្ហាញឲ្យឃើញ លោក ពូទីន ស្ថិតក្នុងកិច្ចប្រជុំជាមួយ លោក Shoigu លោក Gerasimov និងលោកឧត្តមសេនីយ៍ Sergei Rudskoy ប្រធាននាយកដ្ឋានប្រតិបត្តិការចម្បង នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមយោធាភាគខាងត្បូង ក្នុងទីក្រុង Rostov។ វិមានក្រឹមឡាំង បានបញ្ជាក់ទៀតថា «ប្រមុខរដ្ឋបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាពិសេស ខណៈដែលមេទ័ពកំពូលៗ ទទួលការណែនាំអំពីគំរូនៃសម្ភារៈយោធាថ្មីៗ»។
កាលពីថ្ងៃតុលា លោក ពូទីន ធ្លាប់បានចុះទៅដល់ទីស្នាក់ការកណ្តាលយោធាក្នុងទីក្រុង Rostov នេះម្តងរួចមកហើយ ដែលជាកន្លែងដែលអតីតប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ចាប់ផ្តើមការបះបោរបរាជ័យកាលពីខែមិថុនា៕

ដោយ៖ ធីរីណា(រូប​ថត​៖ vtc.vn)


ចែករំលែក៖