ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកស្រូវអ្នកបើកបរងងុយដេករេចង្កូតធ្លាក់ផ្លូវក្រឡាប់ចាក់ស្រូវចូលទឹកគិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំមួយគ្រឿងដឹកស្រូវជិត៣០តោនអ្នកបើកបរងងុយដេករេចង្កួតធ្លាក់ប្រឡាយក្រឡាប់ចាក់ស្រូវចូលទឹកគិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិ.ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។

សមត្ថកិច្ចប្រាប់ថាៈ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្តធុនធំប្រភេទផ្លូវ៥សណ្តោងរុឺម៉កដឹកស្រូវចេញពីស្រុកក្រឡាញ់ខេត្តសៀមរាបគោលបំណងដឹកទៅខេត្តបាត់ដំបង ដោយចេញពេលទាបភ្លឺអ្នកបើកបរងងុយដេកបានរេចង្កូតធ្លាក់ប្រឡាយសើមស្រូវអស់។

សមត្ថកិច្ចបញ្ជាក់ថាៈ នៅពេលគ្រោះកើតឡើងគ្មានអ្នករងគ្រោះនោះទេគឺក្រឡាប់ដោយខ្លួនឯងតែខូចខាតស្រូវប្រមាណជិត៣០តោនដោយគិតជាប្រាក់ជាង១ម៉ឺនដុល្លារ តែស្រូវអាចយកបានមួយចំនួនធំមកវិញដោយស្រូវមិនធ្លាយការ៉ុងអាចស្រង់ឡើងគោកស្រស់ទឹកសាងដាក់រថយន្តបន្តយកទៅហាលអោយស្រស់ទឹកហើយយកចូលឡោសំង៉ួត ប្រសិនជាធ្លាយការ៉ុងមិនអាចយកស្រូវបានព្រោះក្នុងទឹកប្រឡាយ ប៉ុន្តែមួយចំនួនអាចខូចខាតខ្លះ ចំណែករថយន្តដែលក្រោយស្ទូចឡើងគោករួចហើយ យកទៅជួសជុលដោយខ្លួនឯង។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់បន្ថែថាៈមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយខ្លួនឯងគឺអ្នកបើកបររថយន្តលង់លក់ទើបបណ្តាលក្រឡាប់ផ្ញារជើងតែគ្មានអ្នករងគ្រោះ តែខូតខាចតែរថយន្តដឹកស្រូវតែប៉ុណ្ណោះ៕

ដោយ ៖ វណ្ណា


ចែករំលែក៖