ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១០ វិច្ឆិកានេះ!

ចែករំលែក៖

ភ្នំពេញ៖ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៣៣ នាក់ (ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖​ រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១៦នាក់(ស្រី ២នាក់)​ ,ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់(ស្រី ២នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែវិច្ឆិកា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៦,០៤ក្រាម និង៦កញ្ចប់តូច។​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ០,១៤ក្រាម។កេតាមីន(Ke) ស្មេីនិង​ ៤,២៦ក្រាម។​ អុិចស្តាសុី(mdma) ស្មេីនិង​ ២,២៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៨អង្គភាព

១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកKe ៤,២៦ក្រាម និងMDMA ២,២៣ក្រាម។

២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកWy ០,១៤ក្រាម។

៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៧៣ក្រាម។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣១ក្រាម។

៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់។

៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤កញ្ចប់តូច។

៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច៕

ដោយ​៖ សហការី​


ចែករំលែក៖