ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦២៩គ្រឿង, រថយន្តធំ ០៧គ្រឿង, រថយន្តតូច ១៧០គ្រឿង និងម៉ូតូ ៤៥២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥២៥គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ៩២គ្រឿង និងម៉ូតូចំនួន ៤២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៩៩៤គ្រឿង រថយន្តធំ ១១៨គ្រឿង រថយន្តតូច ៩៩៦គ្រឿង ម៉ូតូ ៣,៨៨១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៦៦០គ្រឿង, រថយន្តធំ ២៨គ្រឿង, រថយន្តតូច ៥១៩គ្រឿង និងម៉ូតូ ៣,១១៣គ្រឿង (៣,១១៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៥២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦២៩គ្រឿង, រថយន្តធំ ០៧គ្រឿង, រថយន្តតូច ១៧០គ្រឿង និងម៉ូតូ ៤៥២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥២៥គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ៩២គ្រឿង និងម៉ូតូចំនួន ៤២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៩៩៤គ្រឿង រថយន្តធំ ១១៨គ្រឿង រថយន្តតូច ៩៩៦គ្រឿង ម៉ូតូ ៣,៨៨១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៦៦០គ្រឿង, រថយន្តធំ ២៨គ្រឿង, រថយន្តតូច ៥១៩គ្រឿង និងម៉ូតូ ៣,១១៣គ្រឿង (៣,១១៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ អារុណរះ