ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជេីងចាស់យកម៉ូតូស៊េរីចាស់ទៅប្តូរយក​ម៉ូតូថ្មីម្ចាស់ឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យជេីងចាស់ម្នាក់មុខដដែលៗបានធ្វេីសកម្មភាពយកម៉ូតូស៊េរីចាស់ទៅប្តូរយកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ តែត្រូវបានម្ចាស់ឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចផ្សារកំបូល១​ ភូមិត្រពាំងគល់​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

ជនសង្ស័យឈ្មោះតាំង​ សុខៃ​ អាយុ៦៥ឆ្នាំ​ មានស្រុកកំណេីតនៅភូមិទូមាស​ ឃុំតាអុង ស្រុកចំកាលេី​ ខេត្តកំពង់ចាម។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជាជនជាតិចិនបានជិះម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1HS-6129​ ទៅផ្សារកំបូល១ ហើយពេលចតទុកម៉ូតូក្បែរខ្លួនរវល់ទិញអីវ៉ាន់ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូកញ្ចាស់មួយគ្រឿងមកធ្វេីសកម្មភាពលួចដូរ ភ្លាមៗនោះជនរងគ្រោះឃេីញទាន់ក៏ស្រែកឆោឡោឡេីងផ្អេីលអ្នកជិតខាងចាប់ប្រគល់ជូនសមត្ថកិច្ច។ 

សូមបញ្ញាក់ថា​ ជនសង្ស័យខាងលេីជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចចាប់បានពាក់ព័ន្ធករណីលួចម៉ូតូជាច្រេីនលេីកច្រេីនសាមកហេីយតែជនសង្ស័យនៅតែអាចចេញមកធ្វេីសកម្មភាពបន្តលួចម៉ូតូពលរដ្ឋដដែល។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងចាត់ការតាមនីតិវិធី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖