ខេត្តព្រះវិហារ ៖ ថ្ងៃសៅរ៍ ១៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារ ជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងមមាញឹក បន្តការជួសជុលកំណាត់ផ្លូវជាតិលេខ៩៥ ក្រាលកៅស៊ូ DBSTប្រវែងសរុប៥៩.១គីឡូមម៉ែត្រ ដោយធ្វើការកាត់ចោះជួសជុលស្រទាប់គ្រឹះ ត្រង់ចំនុច គ.ម៣៧+៤00 ដែលស្ថិតក្នុង ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី ខាងអង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ លោក សំ លាងទ្រី ដែលដឹកនាំការផ្ទាល់បានថ្លែងថា៖ សូមរីករាយក្នុងការធ្វើដំណើរកម្សាន្តថ្ងៃសម្រាកចុងសប្តាហ៍ និងសូមអំពាវនាវ ដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាជ្រាបថា យើងមានផ្លូវល្អស្អាតហេីយ សូមចូលរួមថែរក្សាទាំងអស់គ្នា ពិសេសរាល់ពេលបេីកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយបើកបរមិនត្រូវលេីសល្បឿនកំណត់ ត្រូវដាក់ខ្សែក្រវ៉ាត់ការពារ កុំវ៉ាជែងទាំងប្រថុយប្រថាន និងកុំប្រើប្រាសទូរស័ព្ទដៃពេលកំពុងបើកបរ។
លោកថា៖ ដោយបំណងល្អពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕
ដោយ ៖ សហការី