ភ្នំពេញ ៖ សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយ(Phishing Link) នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជារាជរដ្ឋាភិបាល បញ្ឆោតឲ្យចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងគណនី TELEGRAM ។ នេះជាការបញ្ជាក់ពីខាង អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការ នគរបាលជាតិ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការ នគរបាលជាតិ បានបន្តថា៖ ដេម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ តម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ។
ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពង់ ជៀសវាងចាញ់បោកជនទុច្ចរិត ៕
ដោយ ៖ សិលា