ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំសិក្ខាសាលា ស្តីពីសមាហរណកម្មសកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សិក្ខាសាលា ស្តីពីសមាហរណកម្មសកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍។

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំសិក្ខាសាលា ស្តីពីសមាហរណកម្មសកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍ ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី អ្នកពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ ស្មៀន មកពីក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ធ្វើឡើងនៅភោជនីយដ្ឋាន ដងស្ទឹងទឹកថ្លា ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដើម្បីឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនិងផែនការអភិវឌ្ឍន៍​ លោកស្រី​ រស់​ សុផានី​ អភិបាលរងខេត្ត​ ក៏បានណែនាំដល់គ្រប់អ្នកពាក់ព័ន្ធ​ ៖១-បង្កើនសមត្ថភាពស្តីពីភាពជាអ្នកដឹកនាំ ភាពជាម្ចាស់  ការសម្របសម្រួល និងភាពជាដៃគូនៅថ្នាក់ក្រោមជាតិ,២-កំណត់សកម្មភាពជាអាទិភាព ដែលទាក់ទងនឹងមេរោគអេដស៍ និងបរិមាណថវិកាសមស្របសម្រាប់សកម្មភាពអាទិភាពទាំងនោះដែលនឹងត្រូវបញ្ចូលក្នុងផែនកាសំណើរថវិកាសម្រាប់ឆ្នាំ ២០២៤ ឆ្នាំ ២០២៥,​ ៣-កំណត់កសាងផែនការ ឃុំ សង្កាត់ ចែករំលែកបទពិសោធន៍ កសាងផែនការ ឃុំ សង្កាត់,​ ៤-ស្វែងរកការឯកភាពកសាងផែនការ ឃុំ សង្កាត់ ឆ្នាំ២០២៤-២០២៥,​ ៥-ការសម្របសម្រួលរបស់ការិយាល័យផែនការ ការិយាល័យគាំទ្រមូលដ្ឋាន ការិយាល័យផែនការនិងគាំទ្រផែនការសង្កាត់របស់ក្រុង,​ ៦-បទពិសោធន៍ក្នុងការធ្វើសមាហរណកម្មសកម្មភាពឆ្លើយតបមេរោគអេដស៍ក្នុងកម្មវិធី៣ឆ្នាំរំកិល,​ ៧-បច្ចេកទេសសមាហរណកម្មឆ្លើយតបមេរោគអេដស៍ក្នុងកម្មវិធី៣ឆ្នាំរំកិល,​ ៨-បទពិសោធន៍ឃុំ សង្កាត់ ក្នុងការប្រើប្រាស់ថវិកាមូលនិធិ ឃុំសង្កាត់ សម្រាប់ការឆ្លើយតបមេរោគអេដស៍។ 

សិក្ខាសាលាស្តីពីសមាហរណកម្មសកម្មភាពឆ្លើយតបមេរោគអដស៍​ និងជំងឺអេដស៍ក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល​ និងផែនការអភិវឌ្ឍន៍ដែលសិក្ខាសាលានេះមានគោលបំណង​ គូសបញ្ជាក់ពីការប្ដេជ្ញាចិត្ដខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតឈានសម្រេចគោលដៅ នៅឆ្នាំ២០២៥​ និងបន្តលុបបំបាត់មេរោគអេដស៍អោយលែងជាការគម្រាមកំហែងចំពោះសុខភាពសាធារណៈ៕

ដោយ៖ វណ្ណា


ចែករំលែក៖