ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តចតស្ងៀមបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកស៊ីម៉ងត៍ពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ លី ម៉េងហួត ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅឃុំទ្រៀល ស្រុកបារាយណ៍ខេត្តកំពង់ធំ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍មួយគ្រឿងចតលេីចិញ្ចេីមផ្លូវក្នុងទិសដៅពីត្បូងទៅជេីងបន្ទាប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1JT-7012 យ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖