ព័ត៌មានទាន់ហេតុការណ៍៖

មួយយប់ គ្រោះថ្នាក់ចរាចរណ៍៤កន្លែងផ្សេងគ្នា ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៥នាក់នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍៤កន្លែងផ្សេងគ្នាបណ្ដាលអោយមានមនុស្ស ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៥នាក់នៅខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៣នេះថា៖

*ករណីទី១. បានកើតឡើងកាលពីវេលាម៉ោង៥និង ២៤នាទី ល្ងាចថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៣ ផ្លូវលេខ៣១៧B ស្ថិតក្នុងភូមិតាប៉ោញ ឃុំព្រៃតាអី ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង មានម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរី២០២៣ ពាក់ស្លាកលេខស្វាយរៀង ១U ៥០៣៥ ពណ៌ខ្មៅ  បើកបរដោយឈ្មោះអាន់ អន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក៏បុក ជាមួយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលអោយស្លាប់នឹងកន្លែង។

ក្រោយបង្កហេតុអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួល បានបើកគេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែបើកបររថយន្តបើកមិនប្រកាន់ស្តាំ។

*ករណីទី២. បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រ ១៤៦-១៤៧ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង  មានរថយន្ត ០១ គ្រឿង ម៉ាក Highlander ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4982 បើកបរដោយឈ្មោះ អាន ចិត្ត ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិចំបកកោង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច អ្នក លុះមកដល់កន្លែងកើតហេតុខាងលើក៏បានគេចពីម៉ូតូរួចទៅបុកប៉ះរថយន្ត ០១ គ្រឿង ម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BE-1367 បើកបរដោយឈ្មោះ ជិន អាញ់ឌឹក ភេទ ប្រុសអាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ត មានទីលំនៅ ខេត្តថាយហ្វុង ប្រទេសវៀតណាម បើកបរពីលិចទៅកើត អ្នកបើកបររថយន្តរងរបួសស្រាល រថយន្តខូចខាតធ្ងន់ ។

ក្រោយមកអ្នករបួសស្រាល ត្រូវបានមិត្តភក្ត័យករថយន្តមកដឹកយកទៅព្យាបាលមុខរបួស មូលហេតុ: រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AM-4982 បើកបរមិនប្រកាន់ស្តាំ ។

*ករណីទី៣. បានកើតឡើងកាលពី វេលាម៉ោង ៩និង៣៥ នាទី យប់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣  លើផ្លូវជាតិលេខ ២០៩ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់  ក្រុងស្វាយរៀង មានម៉ូតូម៉ាក Suzuki Nex ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ១GX ៦១២៥  បើកបរដោយឈ្មោះ វ៉េត ជា  ភេទ ប្រុស អាយុ ២៦ មុខរបរ លាងរថយន្ត  រស់នៅភូមិ ត្រោក  ឃុំ កំពង់ចម្លង  ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង អ្នករួមដំណើរ រឿន ចំណាប់ អាយុ២៥ ឆ្នាំ ភេទប្រុស មុខរបរ អ្នកក្រឡុកស្រា រស់នៅភូមិ បឹងអណ្តែង ឃុំ ត្រោក ស្រុកស្វាយជ្រំ ពាក់មួកសុវត្ថិភាព របួសស្រាលធ្វើដំណើរពីកើតទៅលិច ក៏បុកជាមួយ ម៉ូតូសណ្តោងរុឺមកម៉ាក ហុងដា WAVE ពណ៌ ស ពាក់ផ្លាក់លេខ កំពង់ស្ពឺ ១D ៩៧៩៧ បើកបរដោយឈ្មោះ យឿន វាសនា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ជាងឈេឺ រស់នៅភូមិ ប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អ្នករួមដំណើរ ឈ្មោះ មឿន ប៉ារី ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជាងឈេឺ រស់នៅភូមិ ប្រសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ  ខេត្តស្វាយរៀង ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែម៉ូតូពាក់ស្លាកលេខ1GX ៦១២៥ មិនគោរពសិទ្ធអទិភាព។

*ករណីទី៤.បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅចំណុចលើផ្លូវជាតិ លេខ១៣ ស្ថិតក្នុង ភូមិពោន ឃុំសង្កែ ស្រុករំដួល មានឈ្មោះ ខេ កំសាន្ត ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ភូមិវាលត្មាត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង (របួសធ្ងន់) បើកម៉ូតូម៉ាក វ៉េវ ពណ៌ ខ្មៅ ស្លាកលេខស្វាយរៀង 1J.3990 ក៏បុកជាមួយសត្វគោដើរឆ្លងកាត់ផ្លូវយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់ ៕

ដោយ៖ សុថាន


ចែករំលែក៖