ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាន នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានចំនួន ១១ករណី ដោយកម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៤នាក់ ក្នុងនោះ (ស្រី ០៣នាក់)។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ជាក់ស្ដែងក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន៖ជួញដូរ ១ករណី ឃាត់ ៤នាក់(ស្រី ១នាក់), រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១៣នាក់(ស្រី ២នាក់),បើកបរក្រោមឥទ្ធិពល ២ករណី ឃាត់ ៧នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៥,៥៧ក្រាម និង១៤កញ្ចប់តូច។ កេតាមីន(Ke) ស្មេីនិង ២៨៨៨,១៦ក្រាម។ អុិចស្តាសុី(mdma) ស្មេីនិង ២០,១០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិទាំង ០៨អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ២កញ្ចប់តូច។
២ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ៥,៥៧ក្រាម។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១០កញ្ចប់តូច។
៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៦ / ព្រៃវែង៖ បើកបរក្រោមឥទ្ធិពល ២ករណី ឃាត់ ៧នាក់។
៧ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកKe ២៨៨៨,១៦ក្រាម និងMDMA ២០,១០ក្រាម។
៨ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕
ដោយ៖ សហការី