ខេត្តកំពង់ស្ពឺ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក ព្រះទេវរូប លោកតារាជ ស្ថិតក្នុងភូមិភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែកក្តិក ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងពិធីនោះផងដែរក៏មានការថ្វាយគ្រឿងសក្ការៈ បូជា ទៀនធូប នមស្សការព្រះរតនត្រ័យ សមាទានសីល វេរភត្តហារប្រគេនដល់ព្រះសង្ឃ និងបានការអញ្ជើញចូលរួមតបតាមការអញ្ជើញរបស់ មហាឧបាសិកា ឡៅ គីមលាង និងមានការចូលរួមពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ពុទ្ធបរិស័ទ ជុំវិញខេត្កកំពង់ស្ពឺយ៉ាងច្រើនកុះករ។
ព្រះទេវរូប លោកតារាជ បានឧបត្ថម្ភកសាង ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង លោក ឡាវ ម៉េងឃីន និងលោកស្រី ជឹង សុភាព បានតម្កល់នៅស្ថិតក្នុងភូមិភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយការរៀបចំប្រារព្ធពិធីអភិសេករូបសំណាកខាងលើ ទៅតាមប្រពៃណីដ៏ផូរផង់របស់ខ្មែរ និង បានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាព រីកចម្រើនបន្ថែមទៀត ទីតាំងនេះក៏បានចូលរួមចំណែកក្នុងការទាក់ទាញដល់វិស័យទេចរណ៍ និងបានចូលរួមចំណែក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជកាគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយ ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ៕
ដោយ ៖ សហការី