ខេត្តសៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលរដ្ឋថ្មីថា នៅតែបន្តនៅសមិទ្ធផលរបស់រដ្ឋាភិបាលអាណត្តិចាស់ក្នុងការអភិវឌ្ឍន៍កសាងតំបន់រុនតាឯកឲ្យកាន់តែរីកចម្រើនបន្តទៀត។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងប្រជាពលរដ្ឋដែលទទួលសំណងពីការផ្លាស់ប្ដូរមកកាន់ទីតាំងថ្មីក្នុងឃុំរុនតាឯក ព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ រយៈពេលមិនដល់ ៥០០ថ្ងៃផង តំបន់នេះមានការរីកចម្រើនជាតិខ្លាំងដល់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង ប្រព័ន្ធទឹកភ្លើង សាលារៀន មន្ទីរពេទ្យ ដែលបានជួយគាំទ្រទៅដល់ការរស់នៅរបស់ប្រជាជននៅក្នុងលោកនេះ។
សម្ដេចថា៖ «ពី១ឆ្នាំ ទៅ២ឆ្នាំទៅ ៣ឆ្នាំទៀត។ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះនឹងត្រូវអភិវឌ្ឍន៍ទៅជាទីក្រុងមួយដ៏សំខាន់»។
ជាមួយគ្នានេះសម្ដេចធិបតី បានអរគុណនិងបានពន្យល់អំពីសារៈសំខាន់នៃការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋពីតំបន់អង្គរមកតំបន់នេះ ដោយថាដើម្បីអភិរក្សទៅដល់បេតិកភណ្ឌកម្ពុជាតាមការណែនាំរបស់អង្គការ UNESCO។ សម្ដេចបញ្ជាក់ថាទាំងបេតិកភណ្ឌនិងប្រជាជនគឺសំខាន់ដូចគ្នាសម្រាប់រដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ គ្រប់តំបន់អភិឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា តំបន់រុនតាឯកនេះ ជាតំបន់អភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែងដែលកំពុងអភិវឌ្ឍន៍មិនទាន់មានរបៀបរៀបរយអាចអោយប្រជាពលរដ្ឋរស់នៅបានទេ។ ទោះយ៉ាងណាសម្តេចធិបតីថា គ្រប់តំបន់អភិវឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការអភិវឌ្ឍ គឺជានិម្មិតរូបដើម្បីអភិរក្ស។ យើងត្រូវរួមគ្នាអភិវឌ្ឍន៍ ដើម្បីកូនចៅប្រជាពលរដ្ឋ នៅក្នុងសម័យបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត តែក៏មិនភ្លេចថែរក្សានូវកេរដំណែលរបស់ដូនតាយើងដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕
ដោយ ៖ សិលា