ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ២២៩គ្រឿងទៀត ត្រូវបានផាកពិន័យទូទាំងប្រទេស​នាថ្ងៃ​ទី​០៨​ ធ្នូ​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខណៈ​កម្លាំងសមត្ថកិច្ចជំនាញ​ បានរកឃើញយានយន្តល្មើសចំនួន ២២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៣៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២៧គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៤៧គ្រឿង និងម៉ូតូ ១៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២២៩ គ្រឿង  រថយន្តធំ ០គ្រឿង រថយន្តតូច ៦៤គ្រឿង និងម៉ូតូចំនួន ១៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី១-០៨ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៥០៩គ្រឿង រថយន្តធំ ៣៥គ្រឿង រថយន្តតូច ៩២៩គ្រឿង ម៉ូតូ ៣,៥៤៥ គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៥៣៣គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៤៣៦គ្រឿង និងម៉ូតូ ៣,០៨២គ្រឿង (៣,០៨២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ សហការី


ចែករំលែក៖